មើលទៅអាណិតលោកខ្លាំងណាស់វត្តកំពុងតែក្រខ្សត់ជាងគេក្នុងប្រទេសផងបែបជាជួបរឿងបែបនេះទៅទៀត។វត្តបាលីដំរីក្រាបនៅ ស្គូនខាងលិច ឃុំត្បែង ស្រុកបន្ទាយស្រីខេត្ត សៀមរាប ត្រូវបានភ្លើងឆេះ វិហារ ដោយសារ តែអុចទៀនវស្សា ។នេះក៏ដោយសារការមិនយល់ពីការអុជទៀននៅពេលចូលព្រះវស្សា នៅប្រកាន់ជំនឿតៗមកពីបុរាណ ជឿថាបើទៀនរលត់គឺព្រះសង្ឈដែលនៅចាំព្រះវស្សាក្នុងអារាមទាំងមូលនិងដាច់វស្សា វាជាការជឿដោយគ្មានហេតុផលនិងប្រាស់ចាកទាំងស្រុងពីព្រះពុទ្ធសាសនា (សច្ចធម៏) អារឿងអុជទៀននៅពេលចូលវស្សានេះ គឺចាស់ ៗបុរាណសម័យមុនគេធ្វើវាឡើង(ទៀននិងខ្លាញ់ត្រី)ដើម្បី ប្រគេនអោយភិក្ខុសង្ឈដែលចូលមកគង់ចាំព្រះវស្សាទុកអុជបំភ្លឺដើម្បីរៀនសូត្រនៅពេលយប់ឬបំភ្លឺនៅពេលសូត្រព្រះបរិត្តយប់ៗ និងជុំនុំសង្ឈសម្តែងបាដិមោក្ខតើ ព្រោះសម័យមុនមិនមានភ្លើងដូចយើងសម័យនេះ គឺប្រើតែទៀនឬដុតខ្លាញ់ត្រីបំភ្លឺ ពេលរូចកិច្ចសង្ឈហើយ គេពន្លត់វិញ តែសព្វថ្ងៃបែរជាមានជំនឿថា បើទៀនរលត់ព្រសង្ឈដាច់វស្សាដែរ ហើយក្លាយជាទម្លាប់តរមក.ខ្មែរយើងកាន់ជំនឿភាគច្រើនមិនតាមលំនាំព្រះពុទ្ធទេ ជំជឿខ្វះបញ្ញា បើព្រះពុទ្ធលោកគង់ធម្មានៅ មិនដឹងថាទ្រង់វិលមុខនិងកូនចៅព្រះអង្គប៉ុនណាទេ ស្លៀកស្បង់គ្រោងតួរជាសង្ឈបែរប្រតិបត្តជំនឿផ្តេសផ្តាស់ទៅវិញ សត្រផ្លុំ ស្មោះ ចារយ័ន្តខ្សែចង្កេះ (កម្មហើយសាសនាព្រះតថាគត)
សូមទ្សនាវីដេអូខាងក្រោម៖
អត្ថបទដកស្រង់ចេញពីរ÷ ពូពែក