ឯកឧត្តម ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជាប្រធានក្រុម ការងារតាមដាន ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ

0
689

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធានក្រុមការងារ តាមដាន ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើតាមសេចក្តី សម្រេចចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំណែកលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងលោកជំទាវ តៅ សុខម៉ារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ត្រូវបានតែងតាំងជាអនុប្រធាននៃក្រុមការងារនេះ។

ក្នុងសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារនេះមានភារកិច្ចតាមដាន និងជួយស្រាវ ជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុកសម្តេច ហ៊ុន សែន និងមានតួនាទីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជន ដែលបង្ហោះនៅក្នុងទំព័របណ្តាញ សង្គម ហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា លើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ៕

ដក់ស្រង់ពី ខ្លីៗ កែសម្រួលដោយ NCNDaily 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here