អភិបាលខេត្តព្រះសីហនុ ចុះដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ នៅសង្កាត់លេខ១ ខណៈមេឃកំពុងភ្លៀង

0
562

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋបាលខេត្ត,ក្រុងព្រះសីហនុ,អង្គភាពជំនាញមួយចំនួនទៀត បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។

បើតាមមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងថា ក្នុងពេលអញ្ជើញពិនិត្យស្ពានមួយកន្លែងស្ថិតនៅជិតអាងទឹកក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលពលរដ្ឋស្នើសុំអោយអជ្ញាធរជួយស្ថាបនាជាស្ពានបេតុងថ្មី ជំនួសស្ពានចាស់បច្ចុប្បន្នដែលឧស្សាហ៍ទឹកហូរច្រោះដាច់ពេលមានភ្លៀងខ្លាំងនោះ ឯកឧត្តមបានទទួលយកសំណូមពរនេះនិងអោយមន្ត្រីជំនាញសិក្សាបន្ទាន់អំពីគម្រោងជួសជុលឡើងវិញ ព្រមទាំងប្រកាសជួសជុលផ្លូវមួយខ្សែចេញពីផ្លូវជាតិលេខ៤ ចូលមកកាន់មូលដ្ឋានប្រជាពលរដ្ឋនៅតំបន់ស្ពាននេះផងដែរ៕

ដក់ស្រង់ពី Huy Bunleng កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here