ខេត្តចំនួន៦ប្រជែងយកដណ្តើមពានរង្វាន់សម្តេច ក្រឡា ហោម ស ខេងលើកទី១ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ

0
1302

ពោធិ៍សាត់៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ដណ្តើមពានរង្វាន់សម្តេច ក្រឡា ហោម ស ខេងលើកទី១ដែលរៀបចំដោយសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីកម្ពុជា បានដំណើរការប្រកួតផ្លូវការហើយ នាទីរួមខេត្តពោធិ៍សាត់ ក្រោមការអញ្ជើញចូលរួមបើកពី ឯកឧត្តម ឧត្តមនាវី ទៀ វិញ អនុប្រធានសហព័ន្ធកីឡាទូកការនូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម មាស សារិន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ។

លោក ស្រ៊ុន លេង អគ្គលេខាធិការរង សហព័ន្ធកីឡាទូក ការនូ និងរ៉ូអ៊ីកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្មាតអន្តរជាតិ ទូកនាគ ជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១នេះ មានខេត្តចូលរួមចំនួន៦ ក្នុងនោះមាន ខេត្ត កំពង់ឆ្នាំ .ប៉ៃលិន .សៀមរាប.បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិសាត់ម្ចាស់ផ្ទះ។

លោក បញ្ជាក់ថា សហព័ន្ធរៀបចំការប្រកួតនេះឡើងក្នុងគោលដៅចំរាញ់ជ្រើសរើសកីឡាករការិនីល្អៗចំនួន២ក្រុមយកទៅចូលរួមការប្រកួតជើងឯកថ្នាក់ជាតិនៅឯរាជធានីភ្នំពេញ នាពេលខាងមុខ ដើម្បីពង្រឹមធនធានត្រៀមប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ ពិសេស គឺស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម ម៉ៅ ធនិន បានសម្តែងនូវការស្វាគមន ចំពោះសហព័ន្ធកីឡាទូកការនូ និងរ៉ូអ៊ីងកម្ពុជាដែលបាននាំយកនូវព្រឹត្តិការណ៍ប្រណាំងទូកមកប្រកួតប្រជែងលើទឹកដីខេត្តពោធិសាត់ ដែលធ្វើពោធិ៍សាត់កាន់តែមានមុខមាត់បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានចាត់ទុកការប្រកួតនេះ ជាព្រឹត្តិការណ៍ផ្សព្វផ្សាយមួយដែលមានសារៈសំខាន់បំផុសជម្រុញអោយយុវជនចាប់អារម្មណ៍ងាកមកលេងកីឡាមួយនេះ ដើម្បីសាងកេត្តិយសជូនខេត្ត និងប្រទេសជាតិនាពេលខាងមុខ។

ឯកឧត្តម ទៀ វិញ បានលើកឡើងថា កីឡាករទូកប្រពៃណី ឬទូកនាគរបស់កម្ពុជាបច្ចុប្បន្ននេះគឺកំពុងតែបានបង្ហាញនូវសក្តានុពលយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិ ដោយដណ្តើមបានមេដាយជាបន្តបន្ទាប់ ជាក់ស្តែង កីឡានគរបាលពិភពលោកដែលកំពុងដំណើរការប្រកួតនៅសាធារណរដ្ឋប្រជាមានិតចិន គឺអត្តពលិកកីឡាទូកកម្ពុជាដណ្តើមមេដាយមាស ។

ឯកឧត្តម អនុប្រធានរំពឹងជឿជាក់ថា តាមរយៈការប្រកួតជ្រើសរើសជើងឯកតាមភូមិភាគដែលសហព័ន្ធរៀបចំនេះវាក្លាយជាផ្នែកមួយរួមចំណែកផលិតបាននូវធនធានល្អៗប្រជែងដោយគុណភាពទាំងការប្រកួតកម្រឹតអន្តរជាតិ និងការប្រកួតស៊ីហ្គេមនៅកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមបានជម្រុញអោយប្រតិភូ និងគ្រូបង្វឹកទាំងអស់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលកីឡាករអោយមានគុណភាពដើម្បីជម្រុញអភិវឌ្ឍន៍កីទូកអោយកាន់តែរីកចំរើន។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី១ ដែលខេត្តពោធិ៍សាត់ធ្វើម្ចាស់ផ្ទះនេះ មានទូកចូលរួមចំនួន៨ក្រុម ដោយធ្វើការប្រកួតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ទី១៦ដល់១៧ខែ សីហា ឆ្នាំ២០១៩ សរុបកីឡាករការិនី ប្រតិភូ និងគ្រូបង្វឹកចូលរួមចំនួន១១៦នាក់។ សម្រាប់ភូមិភាគបឹងទន្លេសាបនេះ គឺ ជាការប្រកួតភូមិភាគទី៤ហើយ ដោយភូមិភាគឥសានធ្វើនៅខេត្តស្ទឹងត្រែង .ភូមភាគនារតីធ្វើនៅ ខេត្តកំពង់ស្ពឺ ភូមិភាគវាលរាបធ្វើនៅខេត្តស្វារៀង៕

ដោយ: NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here