(ព្រះសីហនុ) នៅក្នុងជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាប្រជាជនខេត្ដជៀង ស៊ូជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុក្នុងគោលបំនងសិក្សាស្វែងយល់លើគម្រោងវិនិយោគវិស័យកសិកម្មនៅខេត្ដព្រះសីហនុ កាលទី ២១ ខែធ្នូ ឆ្នាំ២០១៨ ខេត្តជាំងស៊ូមានគម្រោងវិនិយោគ វិស័យកសិកម្ម នៅខេត្ដព្រះសីហនុនៅថ្ងៃអនាគត។
ក្រៅពីការវិនិយោគទៅលើវិស័យសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារពាណិជ្ជកម្ម និងផ្សារទំនើបជាច្រើននៅក្នុងខេត្តព្រះសីហនុ ខេត្ដជៀងស៊ូរបស់ប្រទេសចិនកំពុងសិក្សាស្វែងយល់ពីការវិនិយោគវិស័យកសិកម្មនៅខេត្ដមាត់សមុទ្រដែលមានសក្កានុពលសេដ្ឋកិច្ចមួយនេះ ។
ឯឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ឪ្យដឹងថា ខេត្តជាំងស៊ូ ដែលជាខេត្តសម្ពន្ធ័មេត្រីភាព (ខេត្តបងប្អូន) ជាមួយខេត្តព្រះសីហនុ ដែលបានជម្រុញអ្នកវិនិយោគជាច្រើន ឲ្យមកបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសេខេត្តព្រះសីហនុ។
ជាមួយនេះអ្នកវិនិយោគចិន បានធ្វើអោយខេត្តព្រះសីហនុ មានការរីកចម្រើនប្រែមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មាន។ តាមរយៈជំនួបភាក្សានេះដែរ ឯកឧត្តម បានសុំស្នើថ្នាក់ដឹកនាំខេត្តជាំងស៊ូ ជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរឲ្យចូលមកវិនិយោគ និងកំសាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ធានាទាំងស្រុងចំពោះសន្តិសុខ សុវត្ថិភាព និងសម្បត្តិស្របច្បាប់នៃអ្នកវិនិយោគក៏ដូចជាភ្ញៀវទេសចរ ដោយយកច្បាប់កម្ពុជាជាគោល។
លោក ចាំង ចាំងពីង ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាប្រជាជនខេត្ដជៀងស៊ូ ថ្លែងកើតសរសើរខេត្តព្រះសីហនុ ដែលតែងគាំទ្រអ្នកវិនិយោគចិនជាសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សព្វថ្ងៃនេះអ្នកវិនិយោគមកពីខេត្តជាំងស៊ូប្រមាណជាង ១២០ក្រុមហ៊ុន បានមកបណ្តាក់ទុនរកស៊ីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍ ដោយក្រុមហ៊ុនហុងតូគ្រុប។
ទន្ទឹមនឹងការវិនិយោគរបស់ប្រជាជននៃខេត្ដជៀងស៊ូដំណើរការដោយរលូនហើយនោះ ក៍គណៈប្រតិភូនៃថ្នាក់ដឹកនាំខេត្ដនេះ នៅតែបន្ដជម្រុញឲ្យមានការបង្កើនការវិនិយោគបន្ថែមទៀត ក្រៅពីនេះខេត្តជាំងស៊ូកំពុងមានគម្រោងវិនិយោគលើស័យកសិកម្មនៅខេត្ដព្រះសីហនុផងដែរ៕ប្រភពproperty