៥ចំណុចពិសេស ដែលអ្នកត្រូវតែជៀសវាង ដើម្បីកុំឲ្យកើតជំងឺ……..

0
365

នេះជាអ្វីដែលអ្នកត្រូវជៀសវាង ដើម្បីកុំឲ្យកើតជំងឹទឹកនោមផ្អែម សូមអានចំណុចទាំងនេះនៅខាងក្រោម៖

១-អ្នកគួរតែឈប់ជក់បារី និងញ៉ាំស្រា ព្រោះសារធាតុពុលដែលមានក្នុងបារី អាចធ្វើឲ្យឈាមអ្នកប្រែជាស្អិត ដោយអាចធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមបាន។ ដូចនេះ មិនថាពិបាកបញ្ឈប់យ៉ាងណាទេអ្នកគួរតែផ្តាច់ចោល ទើបល្អចំពោះសុខភាពរបស់អ្នក។

២-អ្នកគួរតែឧស្សាហ៍វាស់ជាតិស្ករក្នុងរាងកាយអ្នក ទើបអ្នកអាចការពារ ជំងឺទឹកនោមផ្អែមមិន ឲ្យកើតឡើងលើខ្លួនអ្នក។ ជាពិសេស អាចព្យាបាលបានទាន់ពេលវេលាទៀតផង។

៣-អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះ អាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកនឹងនរ។

ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមក្នុងវ័យក្មេងឡើយ។

៤-នៅពេលដែលអ្នកធាត់ខ្លាំងពេក ក៏ងាយកើតមានជំងឺទឹកនោមផ្អែមនេះដែរ។ ដូចនេះ អ្នកគួរតែកាត់បបន្ថយក្នុងការពិសារអាហារផ្សេងៗ ទើបអាចការពារអ្នកពីជំងឺទឹកនោមផ្អែមបាន។

៥-អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើស្រស់ៗដែលមានជាតិស្ករទាប ដើម្បីជួយការពារអ្នកមិនឲ្យប្រទះនឹងជំងឺទឹកនោមផ្អែមមួយនេះ។ ដូចនេះ អ្នកអាចធ្វើតាមវិធីសាស្ត្រខាងលើ ដើម្បីមិនប្រឈមមុខនឹងជំងឺទឹកនោមផ្អែម៕​ប្រភពHealth.com

LEAVE A REPLY

Please enter your comment!
Please enter your name here