កោះកុង ៖ កាលពីថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៨កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងវែង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គ.ច ភេទស្រី អាយុ១៤ឆ្នាំ ប្តឹងឈ្មោះមាស អ៊ុយ ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានលួងលោមខ្លួនរួមភេទបានចំនួន៩លើក នៅរហូតមានផ្ទៃពោះ៦ខែជាង នៅកន្លែងបេះផ្កាកំផ្លោក ក្បែរផ្ទះ ។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានទៅនាំខ្លួនឈ្មោះ មាស អ៊ុយ មកសាកសួរ ហើយបានសារភាពថាខ្លួនពិតជាបានប្រព្រឹតដូចជនរងគ្រោះពិតប្រាកដមែន។ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព៖ FB