(រតនគិរី)÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បាន ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៣ដ.ច.ខ/២០១៨ ចុះថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក សេង សុឹម សូរិយា ចៅក្រមសុើបសួរនៃសាលាដំបូងខេត្ត ជាមុខសញ្ញាដែលត្រូវចាប់ខ្លួនឈ្មោះ សាយ វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
មន្ត្រីនគរបាលគ្រឿងញៀនបានឲ្យដឹងថា ការចុះអនុវត្តតាម បញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្នងពេលកំពុងអនុវត្តដីកានោះកម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ២នាក់បន្ថែមទៀត ដោយកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះរបស់ឈ្មោះ សាយ វិបុល(មុខសញ្ញា ចាប់ឃាត់ខ្លួនតាមដីកា)ហើយបាននាំខ្លួន
ជនសង្ស័យមកសាសួរនៅការិយាល័យជំនាញបន្តអនុវត្តនិតិវិធី។
មន្ត្រីនគរបាលបន្តថា ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនមានឈ្មោះ ១.ឈ្មោះ អឿន ជីវ៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ វឿន សុវណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។ ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៣នាក់។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ទូរស័ព្ទដៃ ២គ្រឿង ជញ្ជីងថ្លឹិងថ្នាំញៀន ១គ្រឿងនិង សម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត។
សូមបញ្ជាក់ថា ចំពោះមុុខសញ្ញាឈ្មោះ សាយ វិបុល (ចាប់តាមដីកា)បញ្ជូនទៅចំពោះមុខចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី៕
ប្រភព៖ FB