សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃចុងក្រោយ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបោះឆ្នោតបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត។
សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖
១៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤៖ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៥៖ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៖ ឯកឧត្តម ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ
៧៖ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។