ក្រោយស្ងប់ស្ងាត់មួយរយៈធំពេលនេះតារាចម្រៀង អេនជី បានចេញបទចម្រៀងថ្មីតម្រូវចិត្តអ្នកគាំទ្រ ។ គ្រាន់តែចេញមិនទាន់បានប៉ុន្មានផងក៏មានការចូលស្តាប់ពីសំណាក់មហាជនជាច្រើន ។ ក្នុងនោះក៏មានការសរសើរថាបទចម្រៀងមួយបទនេះរបស់ អេនជី ពិតជាពីរោះណាស់ ។ ចង់ដឹងពីរោះកម្រិតណាតោះទៅស្តាប់បទចម្រៀងទាំងអស់គ្នា ។
ថ្មីៗនេះ អេនជី បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «អូនរង់ចាំបង»។ ជាមួយនឹងបទថ្មីរបស់ អេនជី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំនាក់អ្នកគាំទ្រ ។ មានការសរសើរថាបាត់យូរហើយសំឡេងនៅតែពីរោះ និង ខ្លះទៀតសរសើរថាមួយបទនេះពីរោះណាស់ស៊ីជាមួយសំឡេងរបស់ អេនជី តែម្តង ។ អេនជី រំពឹងថា បទចម្រៀងថ្មីមួយនេះនឹងស្តារប្រជាប្រិយភាពរបស់នាងក្រោយស្ងាត់រយៈពេលច្រើនឆ្នាំ ។
មានការបង្ហើបថាការវិលចូលច្រៀងរបស់ អេនជី ឡើងវិញ គ្រាន់ជាកម្សាន្ត និង ជាការស្រឡាញ់តែប៉ុណ្ណោះមិនមែនជាការសន្សំប្រាក់កាក់ល្អិតដូចមុនទេ ។ ពេលនេះ អេនជី កំពុងរស់នៅក្នុងសុភមង្គលជាមួយស្វាមីក្នុងជីវភាពហ៊ឺហា និង ជំនួញពេញដៃ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះនាងមិនទាន់មានកូនប្រលែងនៅឡើយទេ ៕ ប្រភពប្រជាប្រិយ