អបអរសាទរ ប្អូនប្រុស ចាន់ សុបញ្ញា ម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodiaរដូវកាលទី១

0
1147

ពេលនេះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលរៀបចំឡើងដោយក្រុមហ៊ុនហង្សមាស​បានរកឃើញបេក្ខជនដែលឈ្នះជ័យលាភីហើយបន្ទាប់​ធ្វើឡើងអស់ជាច្រើនសប្ដាហ៍កន្លងមក​។​

បេក្ខជនដែលបានឈ្នះជ័យលាភីលើកពានជាមួយនឹងលុយ១០០លានរៀល(ប្រមាណ២៥០០០ដុល្លារ)ពីកម្មវី X Factor Cambodia​ រដូវកាលទី១គឺបានទៅលើប្អូន ចាន់ សុបញ្ញាដែលជាបេក្ខជនវ័យ១៥ឆ្នាំមកពីខេត្តកំពង់ចាម។

ប្អូនប្រុស ចាន់ សុបញ្ញា គឺជាបេក្ខជនដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមបេក្ខជនដែលដើរមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ។ ថ្វីត្បិតតែរូបគេនៅវ័យក្មេងពិតមែន តែបញ្ញា មានទឹកដមសំលេងពិរោះ ព្រមទាំងអាចច្រៀងបទចម្រៀងបានច្រើនទម្រង់មិនថាបទញាក់កន្រ្តាក់អារម្មណ៍ បទមនោសញ្ចេតនា ឬបទបែបពីដើមឡើយ។

ភាពជោគជ័យរបស់បញ្ញា គឺជាគំរូបមួយសម្រាប់ប្អូនៗយុវជនកម្ពុជាក្នុងការប្រឹងប្រែងសម្រេចក្ដីស្រមៃខ្លួន។ ជាក់ស្ដែង​ បញ្ញាអាចឈានដល់ដំណាក់កាលនេះ ដោយសាររូបគេក្លាហាន ខំប្រឹងប្រែង និងប្រឹងភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់កំឡុងពេលប្រកួតក្នុងកម្មវីធី X Factor Cambodia៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here