រថយន្តក្រុមហ៊ុនតេលាបត់ក្បាល ព្រលះរថយន្តដឹកថ្ម បណ្ដាលឲ្យមនុស្សរងរបួស នៅស្រុកព្រៃនប់

0
494

ព្រះសីហនុ:រថយន្តក្រុមហ៊ុនតេលាបត់ក្បាល ព្រលះរថយន្តដឹកថ្ម បណ្ដាលឲ្យមនុស្សរងរបួស នៅស្រុកព្រៃនប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៥៥នាទីរសៀលថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១-១៧២ ភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តរងគ្រោះម៉ាក STELL ធុនធំដឹកថ្ម ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-7646 អ្នកបើកបរឈ្មោះ យង់ មករា ភេទប្រុស អាយុ ២៤ឆ្នាំ (រងរបួសធ្ងន់) មុខរបរបើកបរ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូភី ស្រុកំពង់ត្រាច ខេត្តកំពត។
រថយន្តបង្កជារបស់ក្រុមហ៊ុនតេលា ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-8371 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិកោះតាង៉ា៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

មុនពេលកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុករថយន្តដឹកថ្ម បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងស្នាក់ការ៤០១ ចំនួន ៤នាក់ ចុះដល់ទីតាំងជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងធ្វើការវាស់វែងយកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់ ចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here