ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញយុវជនម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Honda Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Al-9300 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-3685 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា តៃកុងរថយន្តសាមុយប្រចាំនៅមន្ទីពេទ្យលោកសង្ឃ រួមដំណើរនិងស្ត្រីម្នាក់ទៀត បានធ្វើដំណើរមកពីក្រោយ ស្របទិសដៅគ្នា បានវ៉ាម៉ូតូខាងស្តាំដៃរួចបានបត់ឆ្វេងដៃវិញ បំណងត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ក៏កៀរម៉ូតូដួលរួចកិនពីលើអូសជាប់ក្រោមរថយន្តទៅជាមួយ តែសំណាងម្ចាស់ម៉ូតូខ្ទាតចេញ តែរងបួសជើងឆ្វេងម្ខាងធ្ងន់ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ។
ភ្លាមៗចំណែករថយន្តបង្កបានព្យាយាមបើករត់ តែទៅមិនរួច ដោយសាម៉ូតូនៅក្រោមរថយន្តកល់ជាប់កង់ខាងក្រោយជាប់ រួចម្ចាស់រថយន្តបង្កនៅអង្គុយនៅក្នុងរថយន្តធ្វើព្រងើយ ថែមទាំងមករករឿងអ្នកសារព័ត៌មានមិនឲ្យផ្តិតយករូបភាពទៀត ៕
ប្រភព៖ FB