ក្រោយ​ពី​ឪពុកម្ដាយ​បានស្លាប់​ កូនប្រុសត្រូវបាន ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ​ កោះហៅអោយចូល​បំភ្លឺ​រឿងម្តាយដែលស្លាប់ ជំពាក់លុយតុងទីន

0
303

ខេត្ត​កំពង់​ធំ​ ៖កាលពី​​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៨​វេលាម៉ោង​ ​៨:៣០នាទី​ មាន​ករណីដ៏រន្ធត់មួយបានកេីតឡេីងនៅ
ក្នុងភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន​ ខេត្ត​កំពង់​ធំ​ ដោយប្តីប្រពន្ធ​ ២នាក់បាន​ស្លាប់យ៉ាងសាហាវ​ ក៏ព្រោះតែ​ភ្លេីង​ប្រចណ្ឌ​ទេីបបុរសជាប្តីក៏បាន​ទាញ​កាំភ្លេីងបាញ់ទៅលេី​ប្រពន្ធ​សម្លាប់​ និងបាញ់ខ្លួនឯងតែម្តង។

ចំពោះ​ករណី​ដ៏រន្ធត់នេះដែរ​ ក្រោយ​ពី​ប្តី​ប្រពន្ធ​ទាំង​ ២នាក់នេះ​បាន​បាត់បង់​ជីវិត​រួចមក​ ក៏បានបន្សល់ទុកកូន​២នាក់​ ដែលម្នាក់ជាកូនបង្កេីត​ និងម្នាក់ទៀតជាកូន​ចិញ្ចឹម​។ ដោយឡែក​ ស្រាប់តែថ្មីការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ ក៏បានកោះហៅកូនប្រុស(ប្តី​ប្រពន្ធ​ស្លាប់) អោយចូល​បំភ្លឺ​រឿង​លេង​តុងទីន​។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Sour nii ក៏បានលេីកឡេីង​យ៉ាងដូច្នេះ​ថា​៖«ឳពុកម្ដាយស្លាប់ តុងទីន ត្រូវជាប់ជា​ បទព្រហ្មទណ្ឌ? ចង់សួរ​ ទៅបងប្អូនពូមីងថា ពេលលេងតុងទីន​ ដែលប្រាប់កូនៗទេ ? ឳពុកម្តាយស្លាប់ មានតែពីរនាក់បងប្អូន ហេីយប្អូនស្រី​ នៅតូច ខ្លួនទេីបអាយុ21 ឥលូវគេប្តឹង​ រឿងតុងទីន ទាំងអស់​គ្នា​ មិនបានដឹងអ្វីសោះ ឯណាឯកសារ ចំនួនទឹកលុយ​ គ្នាមិនដែលឃេីញ តេីអោយដោះស្រាយ​ របៀបណា?

តេីកណីខាងមន្រ្តីនគរបាល​ យុត្តិធម័​ អង្គភាពមន្ទីយុត្តិធម័កងរាជអាវុធហត្ថ កោះហៅទៅដោះស្រាយ​ រឿងតុងទីននេះ ត្រូវរឺអត់ ជួយប្រាប់ផងបានទេ? តេីកូនមានពាក់ព័ន្ធទេ? បេីមាន​ តេីមាត្រាទីប៉ុន្មាន ហេីយចែងក្នុងច្បាប់ណា? ជួយស៊ែរផងបងប្អូនពូមីងលោកតាលោកយាយអេីយ»៕

ប្រភព៖ Suur Nii

LEAVE A REPLY

Please enter your comment!
Please enter your name here