មកទល់នឹងពេលនេះ ព្រៃអាម៉ាហ្សូនបានបន្តឆាបឆេះអស់រយៈពេល ៣ សប្ដាហ៍មកហេីយ ដេីមឈេី និងសត្វព្រៃជាច្រើនឥតគណនា ត្រូវបានបាត់បង់ជីវិតដោយអណ្ដាតភ្លើងលេបត្របាក់ជាចំណីគ្មានសេចក្ដីអាណិតមេត្តា។ ព្រៃអាម៉ាហ្សូនត្រូវបានប្រសិទ្ធិនាមថាជា “សួតរបស់ផែនដី” ហេីយឧប្បត្តិហេតុនេះពិតជាបានប៉ះពាល់ដល់ពិភពលោកយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំបំផុតនៅលើពិភពលោក និងគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៩ ប្រទេសរួមមានប្រេហ្ស៊ីល (៦០%) ប៉េរូ (១៣%) កូឡុំប៊ី (១០%) និងផ្ទៃដីសល់ពីនោះគឺ ប្រទេសវេណេហ្ស៊ុយអេឡា អេក្វាឌ័រ បូលីវីយ៉ា ហ្គុយ៉ាណា ស៊ូរីណាមី និងហ្វ្រេនហ្គាណា។