រថយន្តក្រុង បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្តាលឲ្យបុរសស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់

0
360

(ភ្នំពេញ) មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌លឿង ពាក់ស្លាកលេខ រដ្ឋ៣៧៣.០០០៩ បុករថយន្តទី១ រថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ២AW-៦៨២៥ ទី២ រថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AP-១៥៤៧ ទី៣ រថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ២AW-៦៨២៥ ទី៤ ម៉ូតូម៉ាក ZoomerX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FQ-៩៣៦៧ ទី៥ ម៉ូតូម៉ាកម៉ាកគុបជ្រុង៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១J-០៧៣៨ ទី៦ រថយន្តកាមរីគូថស្វិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២E-៤១៨ ទី៧ រថយន្តISUZU ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ២៦៧១២ ទី៨ រថយន្តបាឡែនពណ៌ស្ករមួយគ្រឿង តែម្ចាស់មិនទាមទារ ទី៩ ម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-២១៩០ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ។

ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៨នៅមុខផ្ទះលេខ៥៤៣ ស្ថិតនៅភូមិត្នោតជ្រំ៤ ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតស្គាល់ឈ្មោះ នៅ វណ្ឌឌី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ៣៣បេតេ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជិះម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-២១៩០ ដែលស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម៉ូតូបុកចូលកន្លែងផ្ទះកាត់កញ្ចក់ និងដួលបោកក្បាលស្លាប់ ។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរនេះ បណ្ដាលឲ្យរងការខូចខាតមានរថយន្តនិងម៉ូតូ១០គ្រឿង និងមានអ្នករបួសធ្ងន់ស្រាល៣នាក់ បានដឹកយកទៅមន្ទីរពេទ្យ និងស្លាប់ម្នាក់ និងឃាត់អ្នកបើករថយន្តបង្ក ឈ្មោះ ស៊ីម ណាត ភេទប្រុស អាយុ ៤៧ឆ្នាំមុខរបរបើកបររថយន្តក្រុងដឹកអ្នកដំណើរ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ចំណែកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា នាពេលកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ឲ្យអប់រំណែនាំឲ្យអ្នកបើកបរ រថយន្តទាំងអស់ឲ្យចេះស្រឡាញ់ រថយន្តក្រុងឲ្យដូចរថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ ឲ្យបានច្រើនដើម្បីកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here