ខេត្តមណ្ឌលគិរីជា តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលនៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា

0
462

(មណ្ឌលគិរី) ក្រុមការងារដឹកនាំដោយឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការ ចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើល ជាក់ស្តែងតំបន់ទេសចរណ៍ ធម្មជាតិដ៏មានសក្ដានុពលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តភូមិពូត្រំ សង្កាត់រមនាក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ការចុះសិក្សានិងពិនិត្យមើលជាក់ស្ដែងនេះ បន្ទាប់ពីមានការស្នើសុំរបស់អ្នកវិ និយោគលើវិស័យទេសចរណ៍ ធម្មជាតិក្នុងគោលបំណងរួមចំណែកអភិរក្សធនធានធម្មជាតិលើវិស័យទេសចរណ៍ និងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here