អបអរសាទរដល់ជ័យលាភីដល់កម្ពុជា ក្នុងការប្រកួតថតរូបផ្នែកមួយនៃឆ្នាំបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប

0
295

ៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០១៨នេះ ផេកសហភាពអឺរ៉ុប ចេញសាអបអរសាទរ នៅផេករបស់ខ្លួនថា ” សូម អបអរសាទរដល់ជ័យលាភីរបស់យើង អ្នកថតរូបដែលជាម្ចាស់ជ័យលាភីក្នុងការប្រកួតនេះ គឺលោក លាង វីល្លី បានទទួលរង្វាន់ធំ ដែលជាឧបករណ៍សម្រាប់ថតរូប មានតម្លៃស្មើ ៧០០ ដុល្លារ ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម George Edgar នៅក្នុងពិធីប្រគល់រង្វាន់ដែលប្រព្រឹត្តទៅនៅឯសហភាពអឺរ៉ុប ។ យើង សង្ឃឹមថា អ្នកអាចប្រើប្រាស់ជាប្រយោជន៍ នូវឧបករណ៍ ថតរូប ដែលជារង្វាន់នេះ ដើម្បីអភិវឌ្ឍបន្ថែមនូវជំនាញរបស់របស់អ្នក ហើយយើងសង្ឃឹមនឹងទទួល បានរូបភាពស្អាតៗ ដែលបង្ហាញអំពីកេរតំណែលវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា។

សហភាពអឺរ៉ុបក៏បានថ្លែង អរគុណអ្នកទាំងអស់គ្នាដែលបានផ្ញើរូបថតចូលរួមការប្រកួត មកផេករបស់ សហភាពអឺរ៉ុប។ ហើយសហភាពអឺរ៉ុបនិងសង្ឃឹមថា អ្នកទាំងអស់គ្នាបានសប្បាយរីករាយនៅក្នុងកម្មវិធី ប្រកួតថតរូបដែលជាផ្នែកមួយនៃឆ្នាំបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប – អតីតកាលជួបជាមួយនឹងអនាគតកាល ។

សូមបញ្ជាកដែថា កាលប្រកួតនេះធ្វើកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ថ្មីនេះ រូបថតមួយសន្លឹក ដែលបង្ហាញអំពីអ្នកលក់តាមដងផ្លូវម្នាក់ កំពុងធ្វើនំក្រឡាន ជានំប្រពៃណីរបស់ខ្មែរ ធ្វើពីអង្ករដំណើប ហើយដុតនៅក្នុងបំពង់ឫស្សី ត្រូវបានជ្រើសរើសជារូបភាពឈ្នះគេ ក្នុងការប្រកួតថតរូប ដើម្បីអបអរ “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប” ដែលត្រូវបានរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា  ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here