មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ចុះពិនិត្យចំណាត់ការ ការតភា្ជប់ប្រព័ន្ធលូបង្ហូរបង្វែរទឹកកខ្វក់ចូលក្នុងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់

0
247

(ព្រះសីហនុ) នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានការយកចិត្តទុកដាក់ និងអនុវត្តផែនការការងារ លោក ចេង ស្រុង ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចុះពិនិត្យជាប្រចាំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរខេត្ត ខណ្ឌ សង្កាត់ គាំទ្របច្ចេកទេស និងការចូលរួមដឹកនាំការងារចុៈវាស់វែង កំណត់ចំណុចទីតាំងតភ្ជាប់ ប្រព័ន្ធលូបង្ហូរបង្វែរទឹកកខ្វក់ចូលក្នុងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ ធ្វើយ៉ាងណាពន្លឿនការងារដ៏ចំបាច់បំផុត នេះឲ្យបានអនុវត្តទៅដោយរលូន  និងទទួលបានជោគជ័យតាមផែនការអន្តរក្រសួង និងរាជរដ្ឋាភិបាលទាំងមូល មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានចុះដឹកនាំផ្ទាល់ជាមួយការងារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here