លោក Heng Meng Ho : ឯកឧត្តម ហីដេហីសា ហូរិណូឈិ H.E Hidehisa Horinouchi ជាទូតគំរូ១សម្រាប់កម្ពុជា….

0
576

ពត៍មាន៖ ហេង ម៉េងហូ ដែលយើងស្គាល់ថា ជាប្រធានយុវជន គណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំយុវជនចំនួនដប់គណៈបក្សផ្សេងៗគ្នា ទៅសិក្សាស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យ នៅប្រទេសជប៉ុន បានចាត់ទុកថាឯកអគ្គរាជទូតគឺឯកឧត្តម H.E. Mr. HidehisaHorinouchi ជាទូត គម្រូមួយរូប ដែលគួរឲ្យគោរពបំផុតនៅព្រះរាជាណាចក្រកម្ពុជា ។

ការលើកឡើងដូច្នេះ ដោយសារតែមានចំណាប់អារម្មណ៍ចំពោះឯកឧត្តមអគ្គរាជទូត ដែលបានធ្វើកិច្ចការ ចំពោះប្រទេសកម្ពុជាយ៉ាងច្រើន ទាំងការជួយជាកម្លាំងស្មារតី ថវិកាក្តី មិនលូកដៃកកូរករកាយ កិច្ចការ ផ្ទៃក្នុងប្រទេស ដែលជាមិត្តមិនប្រើប្រទេសកម្ពុជា ជាកន្លែងបញ្ចេញយកស្នាដៃក្តីមិនដែលយកកម្ពុជា ធ្វើជាល្បែង និងជាទីលានប្រគួតប្រជែងភូមិសាស្ត្រនយោបាយ ថែមទាំងជួយគាំទ្រ ការអភិវឌ្ឍ គ្រប់ផ្នែកលើបញ្ហាប្រឈម ​ទាំងបច្ចេកទេស​ហិរញ្ញវត្ថុ​និងស្មារតី។

ប្រជាជនកម្ពុជានឹងចងចាំនូវសកម្មភាពដែលឯកឧត្តមបានខិតខំប្រឹងប្រែងកន្លងមកហើយយើងនឹងនៅតែនឹករំលឹក​ អាលោះអាល័យដល់ឯ.ឧ​ ជារៀងរហូត។

នេះជាចំនុចមួយ ដែលលោក ហេង ម៉េងហូ បានលើកឡើងសំរាប់សារព័ត៌មាន អិន.ស៊ីអិន.ឌេលី ក៏សូមរំលឹកជូននូវស្នាដៃជាច្រើន ទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គរាជទូត ដែលបានបំពេញកាងារ ក្នុងប្រទេសកម្ពុជាកន្លងមក ប្រជាជនមានការសប្បាយចិត្តអាជ្ញាធរ ព្រមទាំងរាជរដ្ឋាភិបាល បានទទួលបាន ឃើញបានដឹង បានឮនូវអ្វីដែលលោកបានធ្វើចំពោះ កម្ពុជានិងប្រជាជនកម្ពុជាកន្លងមក៕

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here