ក្រសួងបរិស្ថានរៀបចំដាំកូនឈើព្រៃ២៥០០០ដើមនៅឧទ្យានជាតិជ័យវរ្ម័ន ភ្នំគូលែន ខេត្តសៀមរាប

0
443

សៀមរាប៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាំកូនឈើព្រៃ ១០០០០ដើមនៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៃឧទ្យានជាតិជ័យវរ្ម័នភ្នំគូលេន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយការចូលរួមពី ឯកឧត្តម នាក់ ណេរ៉ិន អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្រ្តីរាជការជុំវិញមន្ទីរ អង្គភាពនៃរដ្ឋបាលខេត្តសៀមរាប មន្រ្តីឧទ្យានុរក្ស ព្រះសង្ឃ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ជាច្រើន។


ឯកឧត្តម នាក់ ណេរ៉ិន អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា៖ ការដាំកូនឈើនាថ្ងៃនេះ ឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបណ្តុះស្មារតីទទួលខុសត្រូវលើជោគវាសនា អនាគត មាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ហើយការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ធម្មជាតិស្រស់បំព្រង និងបង្កើនភាពពណ៌បៃតងថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកឡើងថា៖ការដាំស្តារកូនឈើចំនួន ២៥០០០ដើម ឡើងវិញនៅសហគមន៍តំបន់ការពារធម្មជាតិជប់តាសុក នៅលើខ្នងភ្នំគូលេននេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានចាត់ទុកការដាំកូនឈើគឺជាកាព្វកិច្ចចំបងរបស់យើងគ្រប់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តសហគមន៍ចូលរួមពង្រឹង និងកាអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្ត ភាព ក្នុងការទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ការឈប់បបាញ់សត្វ ហើយរួមគ្នាការការពារព្រៃឈើ ក៍ដូចធនធានធម្មជាតិឲ្យបានកាន់តែសំបូរបែបការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល- អនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាព គ្រួសារ និងការអភិវឌ្ឍសហគមន៍ឱ្យបានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា៖ការដាំកូនឈើថ្ងៃនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន តាមរយៈគម្រោងជម្រុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធានៅលើ៣ទីតាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here