ឯកឧត្តម អ៊ាង សុផល្លែត ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអន្តរជាតិស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ

0
235

ក្នុងឱកាសចូលរួមសន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងកាតូវិច ប្រទេសប៉ូឡូញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៨នេះ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានប្រតិភូកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់កិច្ចសម្ភាសន៍ ជូនដល់អ្នកសារព័ត៌មាន នៃCrisis2Peace ដែលជាសារព័ត៌មានមួយផ្តោតលើការអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិភូកម្ពុជាបានជម្រាបជូនពីវិធានការបច្ចេកទេសនិងវិធានគតិយុត្តនានា ដែលកម្ពុជាបាននិងកំពុងអនុវត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមទាំងការធ្វើឱ្យ ប្រសើរឡើងអាងស្តុកកាបូនព្រៃឈើ ការបង្កើតតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ដែលបច្ចុប្បន្ននេះ បានគ្របដណ្តប់លើ ៤១% នៃផ្ទៃដីប្រទេស៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here