ល្បីទៀតហើយ!!! នគរបាលស័ក្តិ៤ម្នាក់ នៅខេត្តសៀមរាប ជួញដូរគ្រឿងញៀន ត្រូវចាប់ខ្លួន

0
440

​(កំពង់ធំ) មន្ដ្រីនគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ ផ្នែក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ក្នុង​ជួញដូរ​គ្រឿងញៀន​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ក៏​ត្រូវ​ចាប់ខ្លួន​ផងដែរ​ក្នុង​ករណី​ដូចគ្នា ដែលជា​អ្នក​ទិញ​ថ្នាំញៀន ពី​មន្ត្រី​នគរបាល​ខាងលើ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ មួន វិទូ ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្តិ​៤ ល្បី​ខាង​រកស៊ី​ជួញដូរ​គ្រឿងញៀន ជា​យូរ​ឆ្នាំ​មកហើយ​។ មិន​ឈាន​ដល់​ការចាប់ខ្លួន​មន្ដ្រីនគរបាល​ពាក់​ស័ក្តិ​៤​រូបនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ហើយ​បាន​បញ្ជូន​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ហើយ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន ពី​នគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ ធ្វើការ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប​។ បន្ទាប់មក ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​មន្ត្រីនគរបាល​រូបនោះ យោង​តាម​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ឈ្មោះ មួន វិទូ ដែល​ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្តិ​៤ ដ៏​ល្បី​ខាង​រកស៊ី​ជួញដូរ​គ្រឿងញៀន ជា​យូរ​ឆ្នាំ​មកហើយ និង​តែងតែ​អួតខ្លួន​ថា គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ខ្លួន​នោះទេ ព្រោះ​ខ្លួន​ជា​មន្ដ្រី​ធំ ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍ បាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ចាប់​ដាក់​ខ្នោះ​បញ្ជូន​ខ្លួន​មក​ស្នងការ​ខេត្ត​កំពង់ធំ ជាមួយនឹង​ថ្នាំញៀន​ចំនួន​២៦​កព្ចាប់ ទូរស័ព្ទដៃ​២​គ្រឿង​។ នគរបាល​ស័ក្តិ​៤​រូបនេះ ត្រូវបាន​ឃុំខ្លួន នៅ​ស្នងការ​ខេត្ត​កំពង់ធំ រង់ចាំ​ការសួរនាំ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ តាម​នីតិវិធី​ច្បាប់​៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here