បើកអេស្កាវ៉ាទ័រឡើងរថយន្ត(ហ្វាឌឺហ្វម)មិនប្រយត្ន័ បណ្តាលអោយក្រឡាប់អេស្កាវ៉ាទ័រធ្លាក់ស្លាប់អ្នកបើកបរម្នាក់

0
336

កណ្តាល: បើកអេស្កាវ៉ាទ័រឡើងរថយន្ត(ហ្វាឌឺហ្វម)មិនប្រយត្ន័ បណ្តាលអោយក្រឡាប់ អេស្កាវ៉ាទ័រធ្លាក់ស្លាប់អ្នកបើកបរម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្បាលហុងប្រឡាយព្រែកបាក់ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ កុំ ណារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់) មុខរបរបើកបរមានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថាម្ចាស់អេស្កាវ៉ាទ័រឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
សមត្ថកិច្ចបន្តថា បណ្ដាលមកពីអ្នកបើកបរ អេស្កាវ៉ាទ័របើកឡើងលើឡានដឹកអេស្កាវ៉ាទ័រមានការធ្វេសប្រហែស បណ្ដាលឲ្យក្រឡាប់អេស្កាវ៉ាទ័រសង្កត់ពីលើស្លាប់អ្នកបើកបរនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យថាជនរងគ្រោះថាជនរងគ្រោះស្លាប់ដោយសាររថយន្តសង្គាត់លើមែន បណ្តាលឲ្យស្លាប់ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here