កោះកុង៖ ដើមកោងកាងមិនត្រឹមតែមានសារៈប្រយោជន៍ច្រើនសម្រាប់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ចំពោះវិស័យទេសចរណ៍។ តំបន់អេកូទេសចរណ៍ព្រៃកោងកាងអាចស្រូបទាញភ្ញៀវទេសចរមកកម្សាន្ដ សម្រាប់ជាប្រភពចំណូលមួយផ្នែកលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍។