ខេត្តព្រះសីហនុ៖កាលពីវេលាម៉ោង ២២ និង ៣០នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃជនជាតិចិន ) បង្កឡើងដោយជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវហើយនិយាយទូរស័ព្ទ ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ បានធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ០៣នាក់ ។
ជនរងគ្រោះឈ្មោះ WU RUN ZE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ។
ជនសង្ស័យចំនួន ០៣នាក់រួមមានឈ្មោះ៖
១-ឈ្មោះ អៀង ប៊ុនធីប ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ។ ( អ្នកបើកម៉ូតូ )
២-ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ( ជិះពីក្រោយឆក់ )
៣-ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ។ ( សហចារី )
+វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក សង់ប៉ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១BG-០៣១១ ( មធ្យោបាយជិះធ្វើសកម្មភាព )
ចំពោះទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ដែលពួកគេ ឆក់បាន ពួកគេបានទម្លាក់ចូលក្នុងទឹកសមុទ្រនៅសេះស ពេលដែលពួកគេរត់គេចពីកម្លាំងសមត្ថកិច្ច ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕
ប្រភព៖ Heng Ly