រឿងមិនគួរកើត! បុរស​ម្នាក់​​ស្រវឹងស្រា ចុះ​ងូតទឹក​ក្នុង​អាង​រង្វង់​មូល​នាង​ម​ឆ្ឆា បណ្តាល……..

0
246

ភ្នំពេញ៖ ហេតុ​ការណ៍នេះ​បានកើត​ឡើង​កាលពីវេលា​ម៉ោង០២ និង១៥នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​រង្វង់​មូល​នាង​ម​ឆ្ឆារ (រង្វង់​មូល​ផ្សា​ដើមថ្កូវ) ក្នុង​សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​មក​អង្គុយ​នៅ​កន្លែងកើតហេតុ​ក្នុង​លក្ខ​ណះ​ស្រវឹងស្រា បាន​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជន​ខាងលើ​លង់ទឹក​ស្លាប់​តែម្ដង ហើយ​ប្រភព​ខ្លះទៀត​បាន​ឲ្យ​ដឹងថា គាត់​ស្រវឹងស្រា​ហើយ​ចុះ​ងូតទឹក​ទើប​បណ្ដាល​ឲ្យ​ស្លាប់​បែបនេះ។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​កំណត់ហេតុ រួច​ហៅ​រថយន្ដ​សាមុយ​ដឹក​សព​ជនរងគ្រោះ​ទៅ​ដំកល់​នៅ​វត្ត​សន្សំ​កុសល់​ដើម្បី​រងចាំ​សាច់ញាតិ​មក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here