(ភ្នំពេញ) នារសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នាសាលមហោស្រពកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្ដរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបប្រមាណ៣,០០០នាក់៕