ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារស៊ិនជូររីផ្លាហ្សាទទួលយកការសង់ផ្សារថ្មី,ថ្លែងអំណរគុណសម្ដេចតេជោ,សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត,អភិបាលរាជធានី

0
298

ភ្នំពេញ: ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារ ស៊ិនជូររីផ្លាហ្សា ក្រុមអាជីករលក់ដូរតាម ដងផ្លូវក្នុង ផ្សារស៊ិនជូររីផ្លាហ្សាទទួលយកការសង់ផ្សារថ្មីហើយដោយក្នុងនោះបានសូមគោរពនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន  និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

ក្រុមអាជីវករបន្តថា៖ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានជួយ ដោះ ស្រាយជូនអាជីវករទាំងអស់នៅផ្សារស៊ិនជូររីផ្លាហ្សា  ទាំងមូល ដោយរក្សាការពារ ទីតាំងលក់ដូរជូន អាជីវករ ព្រមទាំងបង្កើតនូវ ទីតាំងលក់ដូរថ្មីបែបទំនើប ដើម្បីប្រែពីផ្សារធម្មតាទៅជាផ្សារ ដែលមាន បរិយាកាសល្អ មានផាសុខភាពដល់អាជីវករ ដែលកំពុងជួបការខ្វះខាត ពិសេសបានជួយ សម្រួលមួយផ្នែក ធំការលក់ដូរនៅទីតាំងនេះផ្ទាល់។

ជាចុងក្រោយអាជីវករផ្សារទាំងអស់ សូមលើកម្រាមដៃដប់ ថ្លែងអំណរគុណ និងជូនពរសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន  និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួបតែពុទ្ធពរ ទាំងបួនប្រការ ។ បន្ទាប់ពីមានការតវ៉ាចុះ ឡើងរួចមកហើយក្រុមអាជីវករលក់ដូរនៅផ្សារសិនជូរីផ្លាហ្សា ទាំងអស់អ្វីដែលទទួលបានជោគជ័យរហូតដល់ថ្លែងអំណរគុណនាពេលនេះគឺកើតឡើងក្រោយជួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះពួកគាត់បានយល់ ព្រមទទួលយកការ ណែនាំរបស់អភិបាលរាជធានីទាំងស្រុងដោយបញ្ចប់ការតវ៉ាទៀតហើយយ។

គួរបញ្ជាក់ដែរថា៖កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បន្តពិភាក្សាដោះស្រាយជូន អាជីវករលក់ដូនៅ ផ្សារសិន ជូរីផ្លាហ្សានាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។ ដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់យោបល់ជាមួយអាជីវករនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារ សិន ជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ ។

អាជីវករដែលបានចូលរួមជាង១០០នាក់ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម គឺមានអ្នកលក់ នៅផ្សារ ឯកជន អ្នកលក់នៅផ្សាររដ្ឋ និងអ្នកលក់ដូនៅលើទ្រូងផ្លូវជុំវិញផ្សារ បានសំណូមពរ មិនឱ្យមានការ អភិវឌ្ឍន៍ ផ្សារ ទៅជាផ្សារទំនើបនោះទេ អោយនៅមានសភាពដើមដដែល។

ក្នុងនោះលោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា ជាក្រុមហ៊ុនអភិវឌ្ឍន៍ នេះទៅ ជាផ្សារទំនើបដែលមានកំពស់៥ជាន់ បានអោយដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន  កំពុងលក់ដូរបច្ចុប្បន្ន ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន ។

លោកបន្តថា៖ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមក លក់បណ្តោះអា ស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមកលក់នៅ លើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយឡែក អ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here