​ ព្រះ​មហាក្សត្រ​ និង​សម្ដេច​ព្រះ​មហាក្សត្រី យាងគង់​សម្រាក​​ពិនិត្យ​​ព្រះ​រាជ​សុខភាព​ និង​ព្យាបាល​ព្រះ​រោគ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

0
530

ភ្នំពេញ៖ នាព្រឹក​ថ្ងៃ​ចន្ទ​ ១១រោច​ ខែ​ស្រាពណ៍​ ឆ្នាំ​កុរ​ ឯក​ស័ក​ ​ពុទ្ធ​សករាជ​២៥៦៣​ ​ត្រូវ​និង​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៩​នេះ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃ​ថ្នូរ​ និងសុភមង្គល​​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​ សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាងគង់​សម្រាកពិនិត្យ​​ព្រះ​រាជ​សុខភាព​ និង​ព្យាបាល​ព្រះ​រោគ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រដ្ឋ​ធានី​ប៉េកាំង​ តប​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​សូម​យាង​របស់​វេជ្ជបណ្ឌិត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកប​ដោយ​នក្ខត្តឫក្ស​នេះ​ផង​ដែល​មាន​ការ​ថ្វាយ​ព្រះ​រាជ​វន្ទន​កិច្ច​ដោយ​ ព្រះ​រាជវង្សានុវង្ស​ មន្ត្រី​រាជការ​ និង​មន្ត្រី​អ្នក​មុខ​ អ្នក​ការ​ជា​ច្រើន​អ្នក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕

ដោយ ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here