អភិបាលខេត្តព្រះសីហនុ៖ ចាត់វិធានការចំពោះ ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ទាំងអស់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌរបស់ក្រសួងដែនដី

0
320

ព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យ គុណភាពសំណង់ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់សម្ភារៈសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះបានពិភាក្សា លើកិច្ចការពង្រឹងបទ ដ្ឋានបច្ចេកទេស សំណង់ ក្នុងនោះតម្រូវអោយមានគោលការណ៍មួយចំនួនរួមមាន៖

– អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

– អ្នកម៉ៅការសាងសង់ ត្រូវសុំច្បាប់អនុញ្ញាត តាម លក្ខណបច្ចេកទេស ។

– អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹម ត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ។

ប្រសិនបើមានការដ្ឋានសំណង់ណាមិនបានអនុវត្តតាមការណែនាំ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញ នឹងអនុវត្តវិធានការរដ្ឋបាល ៕

ដក់ស្រង់ពី Huy Bunleng កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here