គោលនយោបាយដីធ្លី : វិវាទ០៩ករណីដោះស្រាយដោយជោគជ័យនៅខេត្តត្បូងឃ្មុំ….

0
739

សូមចូលរួមអបអរសាទរក្រុមដោះស្រាយវិវាទដីធ្លីចល័ត ខេត្តត្បូងឃ្មុំ​ ដែលបានដោះស្រាយបញ្ចប់ករណីវិវាទដោយជោគជ័យចំនួន ០៩ករណី​ បន្ថែមទៀត ក្នុងស្រុកមេមត់ ០៦ករណី ស្រុកត្បូងឃ្មុំ ០២ករណី និងស្រុកអូររាំងឳ ០១ករណី។

តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋសូមធ្វើការថ្លែងអំណគុណដល់
សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា ដែលបានណែនាំ និងមានវិធានការដោះស្រាយវិវាទដីធ្លីបាន១០០% ជូនប្រជាជន ទាំងនេះបានបញ្ជាក់ឲ្យឃើញអំពីគោលនយោបាយដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឯកឧត្តមឧបនាយករដ្ឋម​ន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីនៅក្នុងនិតិកាលទី៦ គឺបានធ្វើឲ្យប្រសើរឡើងថែមទៀតនៃយន្តការនានាដែលបានដាក់ចេញ និងបានបំរើផលប្រយោជន៍យ៉ាងពិតប្រាកដជូនប្រជាជន៕


រៀបរាងដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here