ចាប់ខ្លួនករណីជួញដូរគ្រឿងញៀនជនសង្ស័យទាញគ្រាប់បែកបោកតែមិនផ្ទុះធ្វើអោយសមត្ថកិច្ចព្រលឹងចុងសក់

0
300

បន្ទាយមានជ័យ៖បុរសជាជនសង្ស័យពីររូបត្រូវបានសមត្ថកិច្ចតាមប្រមាញ់ដេញចាប់នៅចំណុចគោកចម្ការដំឡូងមីចម្ងាយប្រមាណ១,០០០ម៉ែត្រខាងជើងភូមិតាមាំងឃុំគោករមៀតស្រុកថ្មពួកស្របពេលដែលកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀនតែជនសង្ស័យម្នាក់បានព្យាយាមរត់គេចរហូតដល់ហ៊ានទាញគ្រាប់បែកបោកដាក់សមត្ថកិច្ច តែសំណាងគ្រាប់មិនផ្ទុះ ក៏ត្រូវចាប់ខ្លួន ។

តាមប្រភពបានឱ្យជនសង្ស័យឈ្មោះ ផៅ គាំ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំគោករមៀត និងម្នាក់ទៀតឈ្មោះ ស្វាយ ឆាយ៉ា មិនព្រមឲ្យសមត្ថកិច្ចចាប់ចាប់ខ្លួន ព្យាយាមរត់កាត់ស្រែខាងកើតភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីគេចខ្លួន រួមសមត្ថកិច្ចតាមកិតៗពីក្រោយ ស្រាប់តែជនសង្ស័យចិត្តខ្លាំង ប្រហើនផ្គើនបានដកគ្រាប់បែក ទាញកន្លះបោកមកលើកម្លាំងសមត្ថកិច្ច សំណាងគ្រាប់មិនផ្ទុះ ទើបត្រូវកម្លាំងចាប់ឃាត់ខ្លួន នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here