ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថា កម្ពុជា ត្រូវការផ្ទះសំបែងជិត ១លានខ្នង ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០

0
431

កាលពីកន្លងថ្មីនេះខែធ្នូ ឆ្នាំ២០១៨នេះ  ក្នុងពិធីបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលពាណិជ្ជកម្ម Global House កោះពេជ្រ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានមានប្រសាសន៍ថាកំណើននគរូបនីយកម្មអត់ឈប់ឈរនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងជំរុញតម្រូវការផ្ទះសំបែងជិត ១លានខ្នង ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ។ ​

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថាស្របតាមកំណើនរបស់ប្រជាជនកម្ពុជាឥតឈប់ឈរ គឺកម្ពុជាត្រូវការផ្ទះបន្ថែមប្រហែល ចំនួន៥ម៉ឺនខ្នង ជាមធ្យមក្នុងមួយឆ្នាំៗ។

យោងតាមរបាយការណ៍របស់ក្រសួង បច្ចុប្បន្នកម្ពុជា មានអគារកម្ពស់ចាប់ពី​៥ជាន់ ចំនួន ១១០០អគារ និង​បុរី ចំនួន ២៣០ កន្លែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here