ឧកញ៉ាធំៗនៅកម្ពុជាជាច្រើនបាននឹងកំពុងចាប់ផ្តើមប្រកួតប្រជែងរកស៊ីក្នុងវិស័យអចលនទ្រព្យកាន់តែខ្លាំង ខណៈវិស័យមួយនេះកំពុងតែរីកចម្រើនខ្លាំង

0
393

(ភ្នំពេញ) ឧកញ៉ាធំៗទាំងនោះ មានដូចជា លោក ឧកញ៉ា លី យ៉ុងផាត់ ដែលបាននឹងកំពុងវិនិយោគលើសាលតាំងពិព័រណ៍ និងសាលមង្គលការដ៏ធំមួយនៅខណ្ឋសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបាននឹងកំពុងធ្វើសួនកំសាន្តដែលមានរូបដាយណូស័រក្នុងទុនវិនិយោគ១៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយគ្នោះ លោក ឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុន OCIC ដែលជាអ្នកវិយោគលើវិស័យអចលនទ្រព្យធំមួយដែរនោះ ក៏ចាប់ផ្តើមវិនិយោគលើសួនកម្សាន្តដែលមានរូបដាយណូស័រ និងវិយោគលើគម្រោងខុន និងលំនៅដ្ឋានជាច្រើន។

 

បន្ថែមពីនេះក៏មានលោក ឧកញ៉ា លី ហ៊ួរ ឧកញ៉ា ហុង ពីវ និងឧកញ៉ាជាច្រើនផ្សេងទៀតក៏បាននឹងកំពុងវិយោគលើវិស័យអចលនទ្រព្យនេះផងដែរ។

អ្នកនាង អាន សុធិតា នាយិការក្រុមហ៊ុន CBRE បានអោយដឹងថា ទីផ្សារអចលនទ្រព្យបាននឹងកំពុងរីកចម្រើនខ្លាំង ខណៈការប្រកួតប្រជែងក៏មានការកើនឡើងដូចគ្នាផងដែរ។ ទោះមានការប្រកួតប្រជែងលើការវិយោគលើវិស័យអចលនទ្រព្យពីសំណាក់ឧកញ៉ាធំៗ នៅកម្ពុជាក៏ពិតមែន តែ គម្រោងវិនិយោគនីមួយៗចាប់យកទីផ្សារខុសៗគ្នា និងតំបន់ក៏ផ្សេងៗគ្នា ដូច្នេះទីផ្សារអចលនទ្រព្យពុំមានជាបញ្ហាចោទនោះទេ៕ប្រភពProperty

 

LEAVE A REPLY

Please enter your comment!
Please enter your name here