ស្រីម្នាក់មិនដឹងជាមានវិបត្តិអ្វីបានសម្រេចបញ្ចប់ជីវិតរបស់ខ្លួនដោយ……

0
238

(ភ្នំពេញ) មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួននៅផ្សារដេប៉ូ ជាន់ទី១ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ដោយមិនទាន់ដឹងថាស្ត្រីរងគ្រោះខាងលើមានវិបត្តិអ្វីឡើយ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារដេប៉ូ ជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ស្វាយ សុផល អាយុ ៦៣ឆ្នាំ មុខរបរ ជាអាជីវករនៅផ្សារដេប៉ូ ស្នាក់នៅផ្ទះលេខ១៥៦ E1 ផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រីរងគ្រោះខាងលើ តែងតែមកបើកតូបលក់ដូររបស់ខ្លួនជារៀងរាល់ព្រឹកដូចធម្មតា ក្រោយមក នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែកូនស្រីរបស់គាត់បានឡើងមករក តែរកមិនឃើញនោះទេ រួចបានសួរនាំអ្នកនៅជិតនោះ។ ក្រោយមក កូនស្រីរបស់គាត់បានសួរនាំអ្នកលក់ដូររួចមក ក៏បានដើរចូលទៅក្នុងតូបលក់ដូរនោះម្តងទៀត ក៏ស្រាប់តែឃើញស្ត្រីរងគ្រោះខាងលើ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយយកក្រមាចងមួយចង្រឹងដែកសម្លាប់ខ្លួនឯងតែម្តង។

ប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅជិតកន្លែងកើតហេតុ បានប្រាប់ថា កាលពីម្សិលមិញ ស្ត្រីរងគ្រោះខាងលើបានរអ៊ូរទាំថា រូបគាត់ពិបាកចិត្តណាស់ ដោយសារតែមានវិបត្តិក្នុងគ្រួសារ។ លុះដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយមកសន្តិសុខនៅផ្សារដេប៉ូ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យទៅលើស្ត្រីរងគ្រោះខាងលើ។

ក្រោយពីធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here