លោក ហ៊ុយ សាវឿន ហៅឌេល លើកទឹកចិត្ត និងផ្តល់សម្លៀកបំពាក់តក្រុមក្លឹបបាល់ទាត់យុជវជននាគរាជស្រុកប្រាសាទសំបូរ ដើម្បីប្រកួតយកពានរង្វាន់ខេត្តកំពង់ធំ

0
551

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ  លោក ហ៊ុយ សាវឿន ហៅឌេល បានឆ្លៀតឳកាស មកជួបសំណេះសំណាល ក៏ដូចជា បានឧបត្ថម្ភគាំទ្រយកឈុតសម្លៀកបំពាក់កីឡាបាល់ទាត់ចំនួន ៥៨កំប្លេ ជូនដល់ក្រុមក្លឹបកីឡាករបាល់ទាត់យុជននាគរាជស្រុកប្រាសាទសំបូរ ចំនួន២៩នាក់ ក្នុងមួយនាក់ ទទួលបាន២សម្រាប់ ដើម្បីលើក ទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ និងគ្រូបង្វឹកឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹក ហាត់ឲ្យក្លាយខ្លួនទៅជាកីឡា ករល្អ មានជំនាញយ៉ាងពិតប្រាកដ និងមានសុខ ភាពរឹងមាំ និងទទួលបាន ជោគជ័យនៅថ្ងៃប្រកួតផងដែរ ។

ក្នុងពិធីសំណេះសំណាលនិងចែកឈុតសម្លៀកបំពាក់កីឡាករបាល់ទាត់ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុត វណ្ណា អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ អភិបាលរងស្រុក លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរជន នឹងជាប្រធានអ្នកតំណាង បញ្ជាទិញ សម្លៀកបំពាក់ នឹងជាប្រធានគ្រប់គ្រង់គុណភាពរបស់ ក្រុមហ៊ុន Matalan uk Retailer ប្រចាំប្រទេសកម្ពុជា លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកអធិការស្រុក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងបងប្អូនយុវជនកីឡាករជាច្រើនរូបផងដែរ ធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល់ នៅស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ ។

លោក អ៊ុត វណ្ណា អភិបាលស្រុកប្រាសាទសំបូរ ​ក៏​សំណូមពរ​ដល់​ កីឡាករ​ក្លឹបយុវជននាគរាជ ​ដែល​ប្រកួត​តំណាងឲ្យស្រុកប្រាសាទសំបូទាំង​អស់​ ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​​នៅ​ពេល​ខាង​មុខនេះ។

លោកអភិបាលស្រុកបានបន្តទៀត នេះជាលើកទីមួយដែលរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍ បាល់ ទាត់នេះ ឡើងក្នុងគោលបំណង ចង់ឲ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់ វិស័យកីឡា ចូលរួមប្រកួតឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។

ក្នុងឱកាសដ៏លោកអភិបាលស្រុក តំណាងកីឡាករក្លឹបយុវជននាគរាជស្រុកប្រាសាទសំបូរទាំងអស់ សូម ថ្លែងអំណរគុណដល់លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា   ដែលបានជួយឧបត្ថម្ភ និងឆ្លៀត ពេលដ៏មមាញឹកមកចូលរួមសំណេះសំណាល និងផ្ដល់ជូនឈុតសម្លៀកបំពាក់កីឡាករ ដល់ពួកគាត់ ដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល់ខេត្តកំពង់ធំ  ។ មិនត្រឹមតែវិស័យកីឡារនោះទេ លោកហ៊ុយ សាវឿន ហៅឌែល គឺតែងជួយនូវជនក្រីក្រ កុមារកំព្រា អណ្តូងទឹក ជាពិសេសប្រជាពលរដ្ឋ ដែលតែងតែជួបការលំបាក និងប្រជាការពារនៅតាមបណ្តាភូមិស្រុកនានា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះមានក្រុមកីឡាមកពីក្រុង ស្រុក មន្ទីរ អង្គភាព និងស្ថាប័ននានា ក្នុងខេត្តកំពង់ធំ ចូលរួមចំនួន២០ក្រុម ចែកជា៤ពូល ការប្រកួតមានលក្ខណៈវិលជុំតាមពូលនីមួយៗ ពេលវេលានៃការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតារាងកងរាជអាវុធហត្ថខេត្ត កំពង់ធំ ហើយការប្រកួតបន្តបន្ទាប់គឺរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៕

ដោយ ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here