(ភ្នំពេញ) ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌដង្កោ ដែលបាន ប្រារព្វធ្វើឡើងនៅសាលាខណ្ឌ នៅពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ។
ប្រជាពលរដ្ឋបានស្នើឲ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយតទឹកស្អាត ,សុំផ្លូវបេតុង,លូរំដោះទឹក, សុំធុងដាក់ សំរាម, ជួយរកដំណោះស្រាយធ្វើការផ្លាស់ប្ដូរទីតាំងកន្លែងអ្នកចិញ្ចឹមទា ដែលធំក្លិនស្អុយទៅ ប្រជាពលរដ្ឋនៅក្បែខាងយ៉ាងខ្លាំង, សុំជួយជួសជុលទំនប់សន្ដស្ទឹងព្រែកត្នោត នៅសង្កាត់សាក់សំពៅ ។
វេទិកាសាធារណៈនេះបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាង អោយឯកឧត្តម ឃួង ស្រេងអភិបាលរាជ ធានី ភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីរងចាំស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែល ម្អរក្នុងសហគមន៍របស់ពួកគាត់។
លោក សៀម ហៀងរ៉េត ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាក់សំពៅ បានលើកឡើងថា៖ លោកសុំឲ្យអាជ្ញា ធរជួយកសាង ផ្លូវបេតុង១ខ្សែប្រវែង៤២៥២ម៉ែត្រ ទទឹង៨ម៉ែត្រ នៅសហគមន៍ សាក់សំពៅ ភ្ជាប់និងទំនប់ សន្ដស្ទឹង ដោយសារផ្លូវ១ខ្សែនេះ បំរើឲ្យផលប្រយោជន៏ប្រើប្រាស់១៥ភូមិ ក្នុងការធ្វើដំណើរដឹកកសិផល ទៅលក់នៅទីផ្សារ ពិសេសផ្លូវនេះ សម្រាប់ឲ្យសិស្សានុសិស្សធ្វើដំណើរទៅ សាលារៀនបានស្រួល ។ លោកអ៊ុំ ធាន ឈាងលាប់ ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកកំពឹស ស្នើរសុំឲ្យ អាជ្ញាធរជួយតបណ្ដាញ ទឹកស្អាតឲ្យពួកគាត់បានប្រើប្រាស់ផង សព្វថ្ងៃពួកគាត់ប្រើទឹកព្រែកត្នោត និងទឹក បឹងដែលមានសភាពក្វក់ ខ្លាំងណាស់។ ប្រជា ពលរដ្ឋនៅសង្កាត់ដង្កោស្នើ សុំអាជ្ញាធរជួយរកធុងដាក់សំរាមការពារឆ្កែហែក និងមនុស្សហែកធ្វើឲ្យស្អុយនិងខួចបរិស្ថាន ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សេរឹទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ប្រជាពរដ្ឋស្នើសុំ តទឹកស្អាត ការសុំស្ថាបនាផ្លូវបេតុង,ដាក់លូ,សុំជួយជុលទំនប់សន្ដស្ទឹងព្រែកត្នោត ,ស្នើរសុំដាក់ធុងសំរាម, ជួយកសាងសាលារៀន ១ខ្នង១២បន្ទប់ នៅមធ្យមសិក្សាត្រពាំងសិលា ។ ចំពោះបញ្ហា ដែលបានលើក ឡើងខាងលើរបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការដោះស្រាយ ពោលគឺការងារត្រឹមថ្នាក់ ខណ្ឌយើងអោយថ្នាក់ខណ្ឌដោះស្រាយ ហើយបើថ្នាក់រាជធានី យើងជម្រុញអោយមានការ ដោះស្រាយ នៅថ្នាក់រាជធានី ។តែបើហួសកំរិតរាជធានី យើងនឹងបន្តសុំទៅថ្នាក់លើបន្តទៀត ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើឡើងថា៖ គោលបំណងដែលបង្កើត អោយមានវេទិកាសាធារណៈនេះឡើង គឺក្នុងគោលបំណង ស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់ ហើយក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឳ របស់ពួកគាត់ ក្រោយពីទទួលបានពីអ្វីដែលជាការចង់បានរបស់ពួកគាត់ហើយ យើងនឹង ដោះស្រាយជូនពួកគាត់ភ្លាមៗ តែបើហូសពីសមត្ថភាព យើងនឹងបញ្ជូនកង្វល់របស់ពួកគាត់ ទៅថ្នាក់លើ បន្តទៀតផងដែរ ៕