មកស្គាល់មុខរបបទាំង១០ដែលក្រសួងការងារ​ ​និង​ ​បណ្ដុះ​បណ្ហ​ដាល​វិជ្ជាជីវៈ​បាន​ចេញប្រកាសហាម​ដាច់ខាត​ជនបរទេស​ប្រកបរបរ​នេះ

0
733

​ក្រសួងការងារ​ ​និង​ ​បណ្ដុះ​បណ្ហ​ដាល​វិជ្ជាជីវៈ​បាន​ចេញប្រកាស​ ​នៅ​ថ្ងៃទី​ ​២៨​ ​សីហា​ ​២០១៩​ ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ ​អ៊ិ​ត​ ​សំ​ហេង​ ​ហាម​ដាច់ខាត​ជនបរទេស​ប្រកបរបរ​ ​១០​ ​ប្រភេទ​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ ​៖​ ​

១​.​ ​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជាអាទិ៍​ ​អ្នកបើកបរ​ទោចក្រយាន​យន្ត​ ​អ្នកបើកបរ​ត្រីចក្រយាន​យន្ត​ ​អ្នកបើកបរ​ទោចក្រយាន​យន្ត​សន្ដោ​ងរ៉ឺ​ម៉ក​ ​អ្នកបើកបរ​ម៉ូតូ​កង់​បួន​ ​អ្នកបើកបរ​ដឹក​អ្នកដំណើរ​ ​និង​ ​ទំនិញ​ ​

​២​.​ ​អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង​ ​ឬ​ ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​ ​

​៣​.​ ​អ្នក​ម៉ាស្សា​ ​និង​ ​អ្នកចាប់​សរសៃ​នៅ​តាម​ទី​សាធារណៈ​ ​

៤​.​ ​អ្នក​កាត់សក់​ ​អ៊ុតសក់​ ​និង​ថែរក្សា​សម្ផស្ស​ ​


​៥​.​ ​អ្នកផ្ដល់​សេវាកម្ម​ដេរ​ ​និង​ ​សម្អាត​ស្បែកជើង​ ​

​៦​.​ ​អ្នក​កាត់ដេរ​ ​

៧​.​ ​អ្នក​ប៉ះ​កង់​ ​និង​ ​អ្នក​ជួសជុល​យានយន្ត​ ​

​៨​.​ ​អ្នក​ផលិត​វត្ថុ​អានុ​ស្សា​វរីយ៍​ខ្មែរ​ ​

​៩​.​ ​អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​ ​បាត្រ​លោក​ ​ព្រះពុទ្ធរូប​

១០​.​ ​ជាងទង​ ​ជាង​ច្នៃត្បូង​ពេជ្រ​ ​​


LEAVE A REPLY

Please enter your comment!
Please enter your name here