(ភ្នំពេញ) ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការមានពិការភាពនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងនោះដែរឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ថា មន្ត្រីរាជការមានពិការភាព គឺត្រូវរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ជាចំបងសម្រាប់ពួកគាត់ ។