ពិធីឆ្លងឆ្នាំសកលឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើនៅបរិវេណវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ

0
263

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង អំពីការប្រារព្ធពិធីឆ្លងឆ្នាំសកល ចូលឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ លី យ៉ុងផាត់ មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានី ដែលអង្គភាព NCNDaily ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះទើបសម្រេចប្រារព្ធពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នឈ្នះតែម្ដង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here