ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ អមដំណើរ សម្ដេចចៅហ្វាវាំងរវវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ទទួល និងដង្ហែអដ្ឋិធាតុ ឯកឧត្តមសាស្ត្រាវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មកតម្កល់ទុកនៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយ ជីវិតលើ ការងារ មនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យាបាលដោយពុំ គិតថ្លៃសម្រាប់កុមារ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងព្រះរា ជាណាចក្រកម្ពុជា៕