អដ្ឋិធាតុលោកវេជ្ជបណ្ឌិត ​Beat Richner បានមកដល់ មន្ទីរពេទ្យគន្ធបុប្ផា ហើយ ជាមួយទិដ្ឋភាពនឹកស្រណោះបំផុត (មានវីដេអូពេញ)

0
346

នៅមុននេះបន្តិចបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall បានបញ្ជាក់ឲ្យដឹងថា ពេលនេះ អដ្ឋិធាតុលោកវេជ្ជបណ្ឌិត ​Beat Richner បានដឹកពីប្រទេស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាប។ ចំណែកមុនននេះបន្តិច អដ្ឋិធាតុលោកវេជ្ជបណ្ឌិតក៏បានមកដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ផងដែរ ព្រមជាមួយការឈរអមតាមផ្លូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សសាលា ប្រកបដោយទឹកមុខនឹកស្រណោះជាខ្លាំង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ពីទិដ្ឋភាពដ៏គួរឲ្យនឹកស្រណោះមួយនេះ សូមទស្សនាវីដេអូទាំងអស់គ្នា។

 

គួរបញ្ជាក់ឡើងវិញផងដែរថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យាងចូលរួមពិធីបង្សកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា៕

 

សូមទស្សនាវិដេអូខាងក្រោមនេះ ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here