ពេលនេះ អដ្ឋិធាតុ វេជ្ជបណ្ឌិត Beat Richner បានមកដល់ព្រលានយន្តហោះខេត្តសៀមរាប ក្រោយចេញពិប្រទេសស្វីស

0
348

(សៀមរាប) នៅវេលាម៉ោងប្រមាណ៨ព្រឹក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ អដ្ឋិធាតុលោកវេជ្ជបណ្ឌិត ​Beat Richner បានដឹកពីប្រទេសស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ ហើយ​ ដោយមានការសូត្រមន្តគោរពវិញ្ញាណក្ខន្ធផងដែរ។ ធាតុរបស់លោកត្រូវហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក។

ចំណែកនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យាងចូលរួមពិធីបង្សកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

ដើម្បីជាការចូលរួមសំដែងនូវទឹកចិត្តគោរពស្រឡាញ់ចំពោះការពលីគ្រប់បែបយ៉ាងស្ទើរពេញមួយជិវិតរបស់លោកជាមួយប្រជាជនកម្ពុជា រដ្ឋបាលខេត្ត សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នុងសាធារណជន ចូលរួមឈរអមសងខាងផ្លូវដូចបានបញ្ជាក់ ដោយសំលៀកបំពាក់ អាវស ខោខៀវ ឬខ្មៅ។”។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោមដែលបានភ្ជាប់ជូន៕ ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here