ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ នារីជាម្ដាយម្នាក់បានជិះម៉ូតូជាមួយបងប្អូនសាច់ញាតិ តាមសួរគេគ្រប់ទីកន្លែងនៅពេញក្រុងបាត់ដំបង ដើម្បីតាមរកកូនប្រុសអាយុ ៣ឆ្នាំម្នាក់ ដែលបាត់ខ្លួនតាំងពីម៉ោង ៩ព្រឹក ដែលបានបាត់នៅឯផ្សារណាត់ កាស្វែងរកទាំងយប់ទាំងថ្ងៃ តែរកមិនឃើញ ។
លុះព្រឹកឡើងនាព្រឹកព្រលឹមថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨នេះ ម្ដាយស្ទើរស្ទះដើមទ្រូង ពេលឃើញសពកូនអណ្ដែតទឹកស្ទឹងសង្កែ បាត់នៅនឹងផ្សារណាត់ម៉េចបានទៅដល់ទឹកស្ទឹងចឹងកូនមាសម្ដាយ ។
កាបាត់ខ្លួនកូនគាត់នេះ មិនទាន់ដឹងច្បាស់ពីដំណើររឿងនៅឡើយទេ ដែលនាំឱ្យក្មេងប្រុសម្នាក់នេះ ដើរចេញពីផ្សារណាត់ រហូតទៅលង់ទឹកនៅស្ទឹងសង្កែឡើយ ព្រោះម្ដាយកំពុងសោកស្ដាយរន្ធត់ចិត្តខ្លាំង មិនទាន់បញ្ជាក់បាន៕
ប្រភព៖ FB