កណ្តាល៖ បុរសចំណាស់ម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ មានតួនាទី ជានាយរងនាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លង អរិក្សត្រ-ភ្នំពេញ បានអត្តឃាតបាញ់សម្លាប់ខ្លួនឯងដោយប្រើបាស់អាវុធខ្លីម៉ាក
កា៥៩ ដោយសារមានវិបត្តិធ្ងន់ធ្ងរផ្ទាល់ខ្លួន ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពី វេលាម៉ោង ៥ៈ១០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ ទីស្នាក់ការកំពង់ ចម្លងអរិក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះរងគ្រោះ
ឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំជនជាតិខ្មែរមានតួនាទី ជានាយករង នាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លង អរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រើប្រាស់អាវុធខ្លីម៉ាក K ៥៩ ១ដើម មានលេខ៣១១៧ បង់ ០៣ គ្រាប់ ១៧ គ្រាប់។
សមត្ថកិច្ចបានបន្តថា មុនពេលភ្ញាក់ផ្អើលឈ្មោះ វ៉េង ដារិទ្ធ ដែលជាអ្នកមើលការខុសត្រូវ កំពង់ចម្លងចូលក្នុងផ្ទះ កន្លែងស្នាក់ការកំពង់ចម្លង របស់ជនរងគ្រោះ ដើម្បីបូមប្រេង មកចាក់សាឡាងចម្លង ។លុះពេលចូលទៅទ្វារ របងបិទខ្ទាស់គន្លឹះ ពីខាងក្នុងជាប់ពេលនោះ គេបានផ្លោះរបងចូល ទៅរួចរៀបទុយោប្រេងបូម បន្ទាប់មកដើរទៅគោះទ្វារ បន្ទប់ ជនរងគ្រោះជាថៅកែខ្លួន តែមិនឮឆ្លើយតប រួចគេក៏ច្រានទ្វារចូលស្រាប់ តែឃើញជនរងគ្រោះដេកស្លាប់ លើគ្រែដែកក្រាលពូក និងហូរឈាម ពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ។
នគរបានបន្តទៀតថា ក្រោយពីទទួលបាន ព័ត៌មាននោះកម្លាំងជំនាញ ខេត្តសហការជាមួយ កម្លាំងជំនាញស្រុក និង ពេទ្យមណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ ចុះពិនិត្យសាកសព ។
រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯង ដោយសារមានវិបត្តិ មិនមានករណីអ្វីផ្សេងនោះទេ រួចក៏ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ FB