សម្ដេចក្រឡាហោម ស ខេង ៖ មុនប្រជាពលរដ្ឋ ដាក់ប្រាក់ទៅមីក្រូហិរញ្ញវត្ថុណាមួយ ត្រូវសិក្សារអំពីប្រវត្តិរបស់អង្គការ នោះឲ្យច្បាស់លាស់សិន

0
419

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដី ការក្រសួងមហាផ្ទៃនេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​មុន​នឹងផ្ញើសេចក្តី ទុក ចិត្តលើមីក្រូហិរញ្ញវត្ថុណាមួយ សុំ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន សិន ហើយ​បើសិន ជាគ្មានលទ្ធភាពសិក្សាស្រាវជ្រាវនោះទេគាត់ ទៅ​ពឹង​ពាក់​អាជ្ញាធរ សួរ​នាំ​អំពីប្រវត្តិរបស់អង្គការដែល ទៅចងការប្រាក់ ហើយ​អង្គការ​នោះ​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ ហើយចាំគាត់ទំនាក់ ទំនងនិង សហ ប្រតិបត្តិការ ជាមួយអង្គការនោះ។ ការថ្លែងបញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកាស្ដី​ពី​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋា​ភិបាល​ និង​អង្គការ​សមាគម​លើកទី៣

សម្ដេច ស ខេង បានបញ្ជាក់ថា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ តែ​បែរ​ជាទៅធ្វើសកម្មភាពដូចជាធនាគារឱ្យប្រជាពលរដ្ឋចង់ការប្រាក់ ហើយ​ទៅ​បោក​យក​លុយ​ប្រជាពលរដ្ឋរួចរត់គេចខ្លួនបាត់ ។ ហើយ​ក្រសួង​មហាផ្ទៃ​ក៏​​បាន​លុប​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចេញ​ពី​បញ្ជី​គឺ​ដោយ​សារតែអង្គការសាមីបានស្នើសុំលុបដោយខ្លួនឯង តែ​មាន​អង្គការ​មួយ​ចំនួន ដែល​ផ្ដាច់​ក្រសួងមហាផ្ទៃបានលុបឈ្មោះ គឺ​ដោយ​សារ​តែ​មិន​បាន​បំពេញ​តាម​កាតព្វកិច្ច​តាម​ផ្លូវច្បាប់ ។

ជា​មួយ​គ្នា​នេះ ​រដ្ឋមន្រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ក៏​បានន​អំពាវ​នាវ​ទៅ​ដល់​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល បន្ត​សកម្មភាព​របស់​ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពី​សមាគម​និង​អង្គការ​មិន​មែនរដ្ឋាភិបាល ច្បាប់និងលិខិតគតិយុត្តិនានា ដែល​មាន​ជា​ធរមាន​និង​ដែល​មាន​ការ​ពាក់​ព័ន្ធ។ សម្ដេច ក៏​បាន​លើក​ឡើង​ថា ទាក់​ទង់​និង​ករណី​ខាង​លើ​នេះ​ដែរ មន្ត្រី​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ចាប់​ខ្លួន​ដើម្បី​យក​មក​ផ្ដន្ទាទោស ហើយ​មន្ត្រី​ដែល​បាន​បោក​ប្រាស់​ប្រជាពលរដ្ឋ​កន្លង​មក​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់៕

 

ដក់ស្រង់ពី ខ្លី ខ្លី

កែសម្រួលដោយ : NCNDaily 

 

LEAVE A REPLY

Please enter your comment!
Please enter your name here