ក្រសួងធនធានទឹកនិងឧតុនិយម៖ នៅថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៩ ព្រឹក មកដល់ម៉ោង ១១:០០នាទី ទឹកភ្លៀងដែលបានធ្លាក់យ៉ាងខ្លាំង ក្នុងកម្រិត ២១១មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងមួយរយៈខ្លី នៅក្នុងឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី ទឹកបានចាប់ស្រកចុះវិញជាបណ្ដើរៗហើយ ។
ភ្លៀងធ្លាក់កំរិតខ្លាំង=211មម ចាប់ពីម៉ោង12,00យប់ រហូតដល់ម៉ោង5ព្រឹក ក្នុងក្រុងបានលុង និងគ្រប់ស្រុកក្រុង បណ្តាលអោយលិចលុងតាមអូរចាស់ៗ (អូកន្តឹល) ក្នុងក្រុងបានលុង និងអូរកាញ ធ្លាក់ដល់អូរកាទៀង ,អូរទទឹងឃុំល្បាំងមួយងាប់គោចំនួន3ក្បាល (របាយការណ៍បឋម)ស្រុកលំផាត់។៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
កែសម្រួលដោយ៖ NCN Daily