កម្លាំងកងរាជអាវុធហត្ថ ឆ្មក់ចូលបង្ក្រាបកន្លែងលក់សត្វព្រៃ ឆែករកឃើញសត្វព្រៃរាប់សិបគីឡូក្រាម

0
306

កំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច បានសហការជាមួយក្រុមអន្តរាគមន៍ ចុះបង្ក្រាបសត្វព្រៃចល័តរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ រួមទាំងប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចូលឆែកឆេរ និងរុករកវត្ថុតាងតាមដីកាអនុញ្ញាតឲ្យឆែកឆេរលេខ ១១៤៨០(ក) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤។

កម្លាំងបានឆ្មក់ចូលផ្ទះឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរកឃើញសម្ភារលាក់ទុកខុសច្បាប់រួមមាន៖

អណ្តើកសកលរស់ចំនួន ០២ក្បាល ទម្ងន់ ១៧គីឡូក្រាម

កន្ធាយអាស៊ីរស់ចំនួន ១៥ក្បាល ទម្ងន់ ២៦,៨០គីឡូក្រាម

ពស់ថ្លាន់រស់ចំនួន ០១ក្បាល ទម្ងន់ ១០,៥០ គីឡូក្រាម

អណ្តើកភ្នំរស់ចំនួន ០១ក្បាល ទម្ងន់ ០,៨០ គីឡូក្រាម

អណ្តើកសោមញីរស់ ចំនួន ០៣ក្បាល ទម្ងន់ ១,២០ គីឡូក្រាម

សាច់ជ្រូកព្រៃចំនួន ១៦គីឡូក្រាម សាច់ឈ្លូសចំនួន ៦,៥០គីឡូក្រាម

សំពោចក្រអូបងាប់ចំនួន ០៤ក្បាល ទម្ងន់ ៨,៥០ គីឡូក្រាម

ក្រចកខ្លាឃ្មុំតូចក្រៀមចំនួន ១៤គូរ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកទទួលខុសត្រូវថែទាំ និងធ្វើការដោះលែងនៅព្រៃបឹង ឲ្យមានសុវត្ថិភាព។ ចំណែកវត្ថុតាងសំណាកសត្វព្រៃ ក្រុមការងារ និងធ្វើការដុតបំផ្លាញចោល តាមបញ្ជាលោកស្រីព្រះរាជអាជ្ញា៕

ប្រភព៖ កញ្ចក់ ទិព្វ

LEAVE A REPLY

Please enter your comment!
Please enter your name here