កូនចិត្តខ្មៅ យកដំបងឈើជ្រុង វាយម្ដាយ ទល់តែស្លាប់

0
509

កំពង់ស្ពឺ: នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ករណីហិង្សាក្នុងគ្រួសារ វាយបណ្តាលឲ្យស្លាប់ នៅចំនុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។


ជនបង្កឈ្មោះ ភាញ ភី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ ៧៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួន។


មូលហេតុ៖ ដោយជនបង្កជាមនុស្សញៀនថ្នាំ សុំលុយម្តាយមិនបានទើបបង្កហេតុវាយម្តាយតែម្តង។ ជនសង្ស័យបានឃាត់ខ្លួនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here